១ សាំយូអែល 20:8-14 KHOV

8 ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ

9 យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​ឲ្យ​សេចក្តី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​សិន​ជា​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ​អី

10 រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ

11 យ៉ូណា‌ថាន​ឆ្លើយ​តប​ថា ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​២​នាក់។

12 ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្តី​ល្អ​ណា​សំរេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក

13 តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ

14 ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សំដែង​សេចក្តី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ មិន​មែន​ឲ្យ​តែ​ខ្ញុំ​រួច​ស្លាប់​ប៉ុណ្ណោះ