១ សាំយូអែល 21:1-4 KHOV

1 ដាវីឌ​ក៏​ទៅ​ឯ​អ័ហ៊ី‌ម៉ា‌លេក​ដ៏​ជា​សង្ឃ នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ា‌លេក ក៏​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា​មួយ​ផង​ដូច្នេះ

2 ដាវីឌ​ឆ្លើយ​ថា ស្តេច​ទ្រង់​បាន​បង្គាប់​ការ​មក​ខ្ញុំ ដោយ​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្តី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ឡើយ ឯ​ខ្ញុំ​បាន​ដំរូវ​ឲ្យ​ពួក​កំឡោះៗ​នៅ​ចាំ​ត្រង់​កន្លែង​១​នោះ

3 ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​បន្ទុក​លោក​ដែរ សូម​ឲ្យ​នំបុ័ង​៥​ដុំ ដែល​នៅ​ក្នុង​បន្ទុក​លោក​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​ផង

4 សង្ឃ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ បើ​ពួក​កំឡោះ​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ