១ សាំយូអែល 23:17-23 KHOV

17 លោក​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​បាន​នឹង​ជា​បន្ទាប់​របស់​អ្នក​ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ

18 នោះ​អ្នក​ទាំង​២​ក៏​ចុះ​សញ្ញា​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​នៅ​តែ​ក្នុង​ព្រៃ​នោះ​ទៅ តែ​យ៉ូណា‌ថាន​លោក​វិល​ទៅ​ឯ​លំនៅ​របស់​លោក​វិញ។

19 គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន

20 ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​យាង​ចុះ​ទៅ ដូច​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ទៅ​ស្រាប់ ឯ​ត្រង់​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ

21 សូល​ឆ្លើយ​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្តី​ឈឺ‌ឆ្អាល​នឹង​យើង

22 ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​សួរ​រក ឲ្យ​ប្រាកដ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ដឹង ហើយ​ឃើញ​ពិត ដែល​វា​នៅ​ត្រង់​ណា ហើយ​អ្នក​ណា​មួយ​ដែល​បាន​ឃើញ​វា​នៅ​ទី​នោះ​ផង ដ្បិត​គេ​ប្រាប់​យើង​ថា វា​ឆ្លាត​ណាស់

23 ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។