១ សាំយូអែល 23:25-29 KHOV

25 ឯ​សូល និង​ពួក​ទ្រង់​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជំរាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន លុះ​កាល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ

26 សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌ និង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល​ហើយ​នឹង​ពួក​ទ្រង់ គេ​ឡោម‌ព័ទ្ធ​លោក និង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​នឹង​ចាប់​ខ្លួន

27 ខណៈ​នោះ មាន​អ្នក​នាំ​ដំណឹង​មក ទូល​ដល់​សូល​ថា សូម​ទ្រង់​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ

28 នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ដាវីឌ ត្រឡប់​វិល​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត

29 រួច​ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អាស្រ័យ​នៅ​ក្នុង​ទី​ពំនួន​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​អេន-កេឌី​វិញ។