១ សាំយូអែល 24:14-20 KHOV

14 តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ

15 ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជំរះ​រឿង​របស់​យើង​ខ្ញុំ​ទាំង​២​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​សា​ទូល‌បង្គំ ហើយ​ជួយ​ឲ្យ​ទូល‌បង្គំ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​ផង។

16 លុះ​កាល​ដាវីឌ​បាន​ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​សូល​ទ្រង់​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ​អី រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ

17 ហើយ​មាន​ព្រះ‌បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ

18 នៅ​ថ្ងៃ​នេះ ឯង​បាន​សំដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​អញ ដោយ​ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​អញ​ទៅ​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សំឡាប់​អញ​ទេ

19 ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្តី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ

20 អញ​ក៏​ដឹង​ហើយ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​ផង