១ សាំយូអែល 24:9-15 KHOV

9 ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ

10 មើល ថ្ងៃ​នេះ​ឯង​ព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​នៃ​ទូល‌បង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ

11 មួយ​ទៀត បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​នែ ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ដៃ​ទូល‌បង្គំ​ឯ​ណេះ ដូច្នេះ ដោយ​ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សំឡាប់​ទ្រង់​ទេ នោះ​សូម​ពិចារណា ហើយ​ជ្រាប​ថា គ្មាន​សេចក្តី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ

12 ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជំនុំ​ជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ

13 ដូច​ជា​មាន​ពាក្យ​សុភាសិត​ពី​បូរាណ​ថា «មនុស្ស​កំណាច​តែង​បញ្ចេញ​សុទ្ធ​តែ​សេចក្តី​កំណាច» ប៉ុន្តែ ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ

14 តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ

15 ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជំរះ​រឿង​របស់​យើង​ខ្ញុំ​ទាំង​២​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​សា​ទូល‌បង្គំ ហើយ​ជួយ​ឲ្យ​ទូល‌បង្គំ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​ផង។