១ សាំយូអែល 25:1-4 KHOV

1 រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។

2 រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ និង​ពពែ​១​ពាន់ នៅ​គ្រា​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល

3 អ្នក​នោះ​ឈ្មោះ​ណាបាល ជា​ពូជ‌ពង្ស​នៃ​កាលែប ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល ឯ​នាង​ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា ទាំង​រូប​ក៏​ស្រស់‌បស់​ល្អ តែ​ប្ដី​ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត​វិញ

4 ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម