24 នាងទំលាក់ខ្លួននៅទៀបជើងលោក ជំរាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់បាវស្រីលោកសិន
25 កុំឲ្យលោកម្ចាស់តាំងចិត្តចំពោះណាបាលជាមនុស្សកំណាចនោះឡើយ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្តីចំកួតនោះឯង ឯខ្ញុំ ជាបាវស្រីរបស់លោក ខ្ញុំឥតបានឃើញពួកកំឡោះរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ
26 ដូច្នេះ ឱលោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលរកធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះឯង ដោយព្រោះព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកំចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ
27 រីឯជំនូននេះដែលខ្ញុំម្ចាស់ ជាអ្នកបំរើរបស់លោក បាននាំយកមកជូន នោះសូមចែកឲ្យដល់ពួកកំឡោះ ដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ
28 សូមអត់ទោសសេចក្តីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្តីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក
29 មួយទៀត ទោះបើមានមនុស្សលើកដេញ តាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយនឹងព្រះយេហូវ៉ា ជាព្រះនៃលោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវនៃលោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់វិញ
30 រួចកាលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្តីល្អដែលទ្រង់បានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ