40 កាលពួកបំរើរបស់ដាវីឌបានមកឯអ័ប៊ីកែល នៅកើមែលហើយ នោះក៏ជំរាបនាងថា ដាវីឌបានចាត់យើងខ្ញុំ ឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធលោក
41 នោះនាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខនឹងដីតបថា ខ្ញុំនេះជាអ្នកបំរើ សំរាប់នឹងលាងជើង ដល់ពួកអ្នកបំរើរបស់លោកម្ចាស់ខ្ញុំ
42 អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបំរើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបំរើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។
43 ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក
44 ចំណែកនាងមីកែល ប្រពន្ធរបស់ដាវីឌ នោះសូល ជាបិតាទ្រង់ បានលើកឲ្យទៅប៉ាលធី ជាកូនឡាអ៊ីស ដែលនៅកាលីមវិញ។