១ សាំយូអែល 25:5-11 KHOV

5 នោះ​ក៏​ចាត់​កំឡោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជំរាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង

6 ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង

7 ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​អ្នក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​១​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ

8 សូម​ឲ្យ​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជំរាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​កំឡោះ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​មក​ឯ​លោក​ត្រូវ​ពេល​ដ៏​ស្រួល​ហើយ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង។

9 រីឯ​កាល​ពួក​កំឡោះ​របស់​ដាវីឌ​បាន​ទៅ​និយាយ​នឹង​ណាបាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ

10 នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ​មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន​ទៅ

11 ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ​យក​នំបុ័ង​របស់​អញ ព្រម​ទាំង​ទឹក និង​សាច់​ដែល​អញ​បាន​សំឡាប់ សំរាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស ដែល​អញ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ​អី