7 ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកអ្នកគង្វាលចៀមរបស់លោក គេបាននៅជាមួយនឹងយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វី១នៅវេលាដែលគេនៅត្រង់កើមែលដែរ
8 សូមឲ្យលោកសួរពួកលោកចុះ គេនឹងជំរាបលោកតាមពិត ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកកំឡោះរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំបានមកឯលោកត្រូវពេលដ៏ស្រួលហើយ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបំរើរបស់លោក និងដាវីឌ ជាកូនលោកផង។
9 រីឯកាលពួកកំឡោះរបស់ដាវីឌបានទៅនិយាយនឹងណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ
10 នោះណាបាលឆ្លើយតបទៅថា ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី សព្វថ្ងៃនេះមានបាវជាច្រើន ដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ
11 ដូច្នេះ តើត្រូវឲ្យអញយកនំបុ័ងរបស់អញ ព្រមទាំងទឹក និងសាច់ដែលអញបានសំឡាប់ សំរាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្ស ដែលអញមិនដឹងជាមកពីណាផងឬអី
12 ដូច្នេះ ពួកកំឡោះរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជំរាបតាមសេចក្តីទាំងនោះ
13 រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះមានមនុស្សប្រហែលជា៤០០នាក់ ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។