១ សាំយូអែល 26:1-5 KHOV

1 គ្រា​នោះ ពួក​ស្រុក​ស៊ីភ គេ​មក​ឯ​សូល នៅ​ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​កំពុង​តែ​ពួន​នៅ​ក្នុង​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន

2 នោះ​សូល​ទ្រង់​ក៏​រៀប‌ចំ​យាង​ចុះ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​៣​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ ក្នុង​ទី​រហោ‌ស្ថាន​នោះ

3 ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា​ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ

4 នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ

5 ដូច្នេះ ដាវីឌ​រៀប‌ចំ​ចេញ​ទៅ​ឯ​កន្លែង​ដែល​សូល និង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។