1 គ្រានោះ ពួកស្រុកស៊ីភ គេមកឯសូល នៅត្រង់គីបៀរទូលថា ដាវីឌកំពុងតែពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន
2 នោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល៣ពាន់នាក់ ដើម្បីនឹងរកដាវីឌ ក្នុងទីរហោស្ថាននោះ
3 ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡាដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ
4 នោះលោកចាត់គេឲ្យទៅឈ្លបលបមើល ក៏ដឹងពិតថា សូលបានយាងមកហើយ
5 ដូច្នេះ ដាវីឌរៀបចំចេញទៅឯកន្លែងដែលសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពទ្រង់បានដេកនៅ ឯសូលទ្រង់ផ្ទំនៅកណ្តាលវង់ទីបោះទ័ព ហើយបណ្តាទ័ព គេដេកនៅព័ទ្ធជុំវិញ។
6 នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ