20 ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ។
21 នោះសូលមានព្រះបន្ទូលថា អញបានធ្វើបាបហើយដាវីឌ កូនអើយ ចូរមកវិញចុះ អញលែងធ្វើបាបឯងហើយ ពីព្រោះនៅថ្ងៃនេះ ជីវិតអញបានថ្លៃវិសេស នៅភ្នែកឯង មើល អញបានប្រព្រឹត្តដោយសេចក្តីចំកួត ហើយធ្វើខុសជាខ្លាំងណាស់
22 ដាវីឌទូលឆ្លើយថា មើលនែ នេះលំពែងរបស់ទ្រង់ សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ
23 ព្រះយេហូវ៉ាទ្រង់នឹងសងដល់មនុស្សតាមសេចក្តីសុចរិត និងសេចក្តីស្មោះត្រង់របស់គេរៀងខ្លួន ពីព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់បានប្រគល់ព្រះករុណា មកក្នុងកណ្តាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេ
24 ហើយដែលព្រះជន្មនៃព្រះករុណា បានថ្លៃវិសេសនៅភ្នែកទូលបង្គំនៅថ្ងៃនេះយ៉ាងណា នោះសូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រនៃព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោស ឲ្យទូលបង្គំរួចចាកពីគ្រប់ទាំងសេចក្តីវេទនាផង
25 នោះសូលមានព្រះបន្ទូលថា ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជំនះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ។