១ សាំយូអែល 27:1-5 KHOV

1 គ្រា​នោះ ដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ​នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន

2 ស្រេច​ហើយ ដាវីឌ​ក៏​ក្រោក​ឡើង​នាំ​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ​នឹង​លោក ទៅ​ឯ​ស្រុក​របស់​អ័គីស ជា​បុត្រ​ម៉ាអូក ដែល​ជា​ស្តេច​ក្រុង​កាថ​ទៅ

3 ក៏​អាស្រ័យ​នៅ​ក្នុង​ក្រុង​កាថ ជា​ស្រុក​របស់​អ័គីស​នោះ ព្រម​ទាំង​ពួក​លោក​ទាំង​ប៉ុន្មាន ដែល​គ្រប់​គ្នា​មាន​ពួក​គ្រួ​របស់​ខ្លួន​នៅ​ជា​មួយ​ផង ឯ​ដាវីឌ លោក​បាន​នាំ​ប្រពន្ធ​ទាំង​២​មក​ដែរ គឺ​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ផង

4 នោះ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ឯ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​លែង​រក​ទៀត។

5 ឯ​ដាវីឌ លោក​ទូល​នឹង​អ័គីស​ថា បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូល‌បង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខែត្រ​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​អាស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ ជា​បាវ​ទ្រង់ បាន​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា​មួយ​នឹង​ទ្រង់​ទេ