១ សាំយូអែល 27:3-9 KHOV

3 ក៏​អាស្រ័យ​នៅ​ក្នុង​ក្រុង​កាថ ជា​ស្រុក​របស់​អ័គីស​នោះ ព្រម​ទាំង​ពួក​លោក​ទាំង​ប៉ុន្មាន ដែល​គ្រប់​គ្នា​មាន​ពួក​គ្រួ​របស់​ខ្លួន​នៅ​ជា​មួយ​ផង ឯ​ដាវីឌ លោក​បាន​នាំ​ប្រពន្ធ​ទាំង​២​មក​ដែរ គឺ​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ផង

4 នោះ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ទៅ​នៅ​ឯ​ក្រុង​កាថ​ហើយ ដូច្នេះ ទ្រង់​ក៏​ឈប់​លែង​រក​ទៀត។

5 ឯ​ដាវីឌ លោក​ទូល​នឹង​អ័គីស​ថា បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូល‌បង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខែត្រ​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​អាស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ ជា​បាវ​ទ្រង់ បាន​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា​មួយ​នឹង​ទ្រង់​ទេ

6 នៅ​ថ្ងៃ​នោះ​ឯង អ័គីស​ក៏​ប្រទាន​ក្រុង​ស៊ីក‌ឡាក់​ឲ្យ​ដល់​ដាវីឌ ព្រោះ​ហេតុ​នោះ​បាន​ជា​ក្រុង​ស៊ីក‌ឡាក់ ក៏​នៅ​ជា​របស់​ផង​ពួក​ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

7 ដាវីឌ​ក៏​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​អស់​១​ឆ្នាំ​៤​ខែ។

8 នៅ​គ្រា​នោះ​ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ​រហូត​ដល់​ស្រុក​អេស៊ីព្ទ

9 ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុស​ឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ និង​សំលៀក‌បំពាក់​របស់​គេ រួច​នាំ​គ្នា​ត្រឡប់​មក​ឯ​អ័គីស​វិញ