១ សាំយូអែល 27:7-12 KHOV

7 ដាវីឌ​ក៏​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​អស់​១​ឆ្នាំ​៤​ខែ។

8 នៅ​គ្រា​នោះ​ដាវីឌ និង​ពួក​លោក ក៏​ចូល​លុក​ក្នុង​ស្រុក​របស់​ពួក​កេស៊ូរី ពួក​កេស៊ើរ និង​ពួក​អាម៉ា‌លេក ដ្បិត​សាសន៍​ទាំង​នោះ ជា​អ្នក​ស្រុក តាំង​តែ​ពី​ដើម​រៀង​មក គេ​នៅ​តាម​ផ្លូវ ដែល​ទៅ​ឯ​ស្រុក​ស៊ើរ​រហូត​ដល់​ស្រុក​អេស៊ីព្ទ

9 ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុស​ឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ និង​សំលៀក‌បំពាក់​របស់​គេ រួច​នាំ​គ្នា​ត្រឡប់​មក​ឯ​អ័គីស​វិញ

10 អ័គីស​ទ្រង់​សួរ​ថា តើ​អ្នក​បាន​លុក​ចូល​វាយ​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ រួច​ដាវីឌ​ទូល​ឆ្លើយ​ថា បាន​ទៅ​ខាង​ត្បូង​ស្រុក​យូដា និង​ខាង​ត្បូង​ពួក​យេរ៉ា‌ម្អែល ហើយ​ខាង​ត្បូង​ពួក​កែន

11 ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ឯ​ក្រុង​កាថ​ទេ ដោយ​ថា ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​នេះ​ដែរ

12 អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​ថា វា​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ​វា​នឹង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ​ជា​ដរាប​ត​ទៅ។