១ សាំយូអែល 28:1-5 KHOV

1 នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​ប្រមូល​ពល​ទ័ព​គេ​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​អ័គីស​មាន​ព្រះ‌បន្ទូល​ទៅ​ដាវីឌ​ថា ចូរ​ឲ្យ​អ្នក​ដឹង​ថា ត្រូវ​ឲ្យ​អ្នក ព្រម​ទាំង​ពួក​ពល​របស់​អ្នក​ផង ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា​មួយ​នឹង​យើង

2 ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូល‌បង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។

3 រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ

4 គ្រា​នោះ ពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ

5 កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង