១ សាំយូអែល 3:1-7 KHOV

1 រីឯ​សាំយូ‌អែល ក្មេង​នោះ ក៏​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​អេលី ក្នុង​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​កាន់​តែ​ក្រ​ទៅ ឯ​ការ​ជាក់‌ស្តែង​ក៏​មិន‌សូវ​មាន​ជា​ញឹក‌ញយ​ដែរ

2 នៅ​គ្រា​នោះ​ឯង មាន​ពេល​១​ដែល​អេលី​ដេក​នៅ​ដំណេក​របស់​លោក (សម័យ​នោះ ភ្នែក​លោក​បាន​ចាប់​តាំង​ងងឹត​ទៅ មើល​អ្វី​មិន​ឃើញ​ឡើយ)

3 ហើយ​សាំយូ‌អែល​ក៏​ដេក នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ដែរ ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ ក្នុង​កាល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ

4 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ

5 រួច​ក៏​រត់​ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ទៅ​ថា អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ

6 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ថា នែ​សាំយូ‌អែល រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ថា កូន​អើយ អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ

7 ឯ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ