12 នៅថ្ងៃនោះ អញនឹងសំរេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើម ដរាបដល់ចុងផង
13 ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ
14 គឺដោយហេតុនោះ បានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬដង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
15 ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជំរាបពីការជាក់ស្តែងនោះ ដល់អេលីទេ
16 ដូច្នេះ អេលីហៅសាំយូអែលមកថា សាំយូអែល កូនអើយ សាំយូអែលឆ្លើយថា ប្របាទ
17 រួចអេលីសួរថា ព្រះទ្រង់បានមានព្រះបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្តីដែលទ្រង់បានមានព្រះបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង
18 សាំយូអែលក៏ជំរាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សំរេចតាមតែទ្រង់គិតឃើញថាល្អចុះ។