១ សាំយូអែល 3:14-20 KHOV

14 គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។

15 ស្រេច​ហើយ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា តែ​ខ្លាច​មិន​ហ៊ាន​ជំរាប​ពី​ការ​ជាក់​ស្តែង​នោះ ដល់​អេលី​ទេ

16 ដូច្នេះ អេលី​ហៅ​សាំយូ‌អែល​មក​ថា សាំយូ‌អែល កូន​អើយ សាំយូ‌អែល​ឆ្លើយ​ថា ប្របាទ

17 រួច​អេលី​សួរ​ថា ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង

18 សាំយូ‌អែល​ក៏​ជំរាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​អេលី​និយាយ​ថា នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ឲ្យ​ទ្រង់​សំរេច​តាម​តែ​ទ្រង់​គិត​ឃើញ​ថា​ល្អ​ចុះ។

19 សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

20 ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា សាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​នៃ​ព្រះ‌យេហូវ៉ា​ហើយ