១ សាំយូអែល 3:17-21 KHOV

17 រួច​អេលី​សួរ​ថា ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង

18 សាំយូ‌អែល​ក៏​ជំរាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​អេលី​និយាយ​ថា នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ឲ្យ​ទ្រង់​សំរេច​តាម​តែ​ទ្រង់​គិត​ឃើញ​ថា​ល្អ​ចុះ។

19 សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

20 ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា សាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​នៃ​ព្រះ‌យេហូវ៉ា​ហើយ

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​តែង​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​បាន​សំដែង​មក​ឲ្យ​សាំយូ‌អែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ពាក្យ​សំដី​របស់​សាំយូ‌អែល​ក៏​ឮ ផ្សាយ​ទៅ​ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។