16 កាលវាបាននាំចុះទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកញ្ឆេងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ
17 ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃក្រោយ ឥតមានអ្នកណារត់រួចឡើយ លើកតែពួកកំឡោះ៤០០នាក់ដែលជិះសត្វអូដ្ឋ រត់ទៅប៉ុណ្ណោះ
18 ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ
19 ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ
20 លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា នេះជារបឹបនៃដាវីឌ។
21 រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកំឡាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្តីសុខទុក្ខ
22 ឯបណ្តាមនុស្សកំណាច និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយនឹងដាវីឌ គេនិយាយឡើងថា យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនេះទេ លើកតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះ