១ សាំយូអែល 30:26-31 KHOV

26 លុះ​កាល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ​ហើយ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់‌ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្រ​សំឡាញ់​របស់​លោក ដោយ​ពាក្យ​ថា​នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា

27 គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ​នៅ​បេត-អែល រ៉ាម៉ូត​ខាង​ត្បូង និង​យ៉ាទារ

28 នៅ​អារ៉ូ‌អ៊ើរ ស៊ីព‌ម៉ូត អែស‌ធេម៉ូរ

29 រ៉ាកាល និង​ដល់​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យេរ៉ា‌ម្អែល ហើយ​នឹង​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​កែន

30 ពួក​នៅ​ហោម៉ា‌កោរ-អាសាន អាថាក

31 ហេប្រុន ហើយ​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ និង​ពួក​លោក​ធ្លាប់​ដើរ​ទៅ​មក​ផង។