១ សាំយូអែល 30:3-9 KHOV

3 ដូច្នេះ កាល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង

4 នោះ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត

5 ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ

6 ចំណែក​ដាវីឌ​លោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្តី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។

7 គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក

8 រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង

9 ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ