4 នោះដាវីឌ និងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកំឡាំងនឹងយំទៀត
5 ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ
6 ចំណែកដាវីឌលោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្តីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ។
7 គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក
8 រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង
9 ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10 ដ្បិតមាន២០០នាក់ឈប់នៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន តែឯដាវីឌ និង៤០០នាក់ឯទៀត ចេះតែខំដេញតាមទៅទៀត។