១ សាំយូអែល 30:7-13 KHOV

7 គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក

8 រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង

9 ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ

10 ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌ និង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។

11 រីឯ​នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ក៏​នាំ​វា​មក​ឯ​ដាវីឌ រួច​ឲ្យ​នំបុ័ង និង​ទឹក​បរិភោគ

12 ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារ ឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ

13 ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ