8 ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានចូលទៅ ដោះយករបស់ពីខ្មោចទាំងប៉ុន្មាន នោះគេប្រទះឃើញសពសូល និងបុត្រាទ្រង់ទាំង៣អង្គនៅលើភ្នំគីលបោ
9 ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង
10 គេតម្កល់ទុកគ្រឿងសស្ត្រាវុធនោះ នៅក្នុងវិហារនៃរូបព្រះ ឯសពទ្រង់គេបោះភ្ជាប់នឹងកំផែងទីក្រុងបេត-សាន
11 តែកាលពួកអ្នកនៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាត បានឮនិយាយ ពីការដែលពួកភីលីស្ទីនធ្វើ ដល់សពរបស់សូល
12 នោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេ ក៏លើកគ្នាទៅទាំងយប់ នាំយកសពរបស់សូល និងសពនៃពួកបុត្រាទ្រង់ ពីកំផែងបេត-សាន ត្រឡប់ទៅឯក្រុងយ៉ាបេស បូជាភ្លើងទៅ
13 រួចគេរើសអដ្ឋិ យកទៅបញ្ចុះ នៅក្រោមដើមឈើ១ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារកាន់ទុក្ខអស់៧ថ្ងៃ។:៚