១ សាំយូអែល 31:9-13 KHOV

9 ដូច្នេះ គេ​ក៏​កាត់​យក​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន ដើម្បី​នឹង​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​របស់​ពួក​ព្រះ​នៃ​គេ ហើយ​ដល់​បណ្តា‌ជន​ផង

10 គេ​តម្កល់​ទុក​គ្រឿង​សស្ត្រា‌វុធ​នោះ នៅ​ក្នុង​វិហារ​នៃ​រូប​ព្រះ ឯ​សព​ទ្រង់​គេ​បោះ​ភ្ជាប់​នឹង​កំផែង​ទី​ក្រុង​បេត-សាន

11 តែ​កាល​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាត បាន​ឮ​និយាយ ពី​ការ​ដែល​ពួក​ភីលីស្ទីន​ធ្វើ ដល់​សព​របស់​សូល

12 នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​លើក​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​នៃ​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស បូជា​ភ្លើង​ទៅ

13 រួច​គេ​រើស​អដ្ឋិ យក​ទៅ​បញ្ចុះ នៅ​ក្រោម​ដើម​ឈើ​១ នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​៧​ថ្ងៃ។:៚