១ សាំយូអែល 4:1-5 KHOV

1 រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក។

2 ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រា‌អែល​រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់

3 ដូច្នេះ កាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

4 នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ឯ​ស៊ីឡូរ នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្តាល​ចេរូប៊ីន ពី​ទី​នោះ​មក ឯ​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​ដែរ។

5 កាល​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ក្នុង​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ឮ​ខ្ទរ‌ខ្ទារ​នៅ​ផែនដី