១ សាំយូអែល 4:14-20 KHOV

14 ឯ​អេលី ក៏​ឮ​សូរ‌សព្ទ​សំរែក​នោះ​ហើយ​សួរ​ថា តើ​សូរ‌សព្ទ​អឺង‌កង​ដែល​ឮ​មក​នេះ ដោយ​ហេតុ​អ្វី ដូច្នេះ អ្នក​នោះ​ក៏​ចូល​មក​ជា​ប្រញាប់​ជំរាប​ដល់​អេលី

15 រីឯ​អេលី​លោក​មាន​អាយុ​៩៨​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​ជិត មើល​អ្វី​មិន​ឃើញ​ឡើយ

16 អ្នក​នោះ​ជំរាប​ថា គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចំបាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង អេលី​សួរ​ថា កូន​អើយ ចុះ​តើ​យ៉ាង​ដូច​ម្តេច​ទៅ

17 អ្នក​ដែល​នាំ​ដំណឹង​មក​ក៏​ឆ្លើយ​ថា ពួក​អ៊ីស្រា‌អែល​យើង​បាន​រត់ ពី​ចំពោះ​ពួក​ភីលីស្ទីន​ចេញ មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហើយ​ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​២​ក៏​ស្លាប់​ទៅ​ដែរ ឯ​ហឹប​នៃ​ព្រះ គេ​ក៏​បាន​ចាប់​យក​ទៅ​ហើយ

18 កាល​អ្នក​នោះ​ដំណាល​ពី​ហឹប​នៃ​ព្រះ​ដូច្នោះ នោះ​ស្រាប់​តែ​អេលី លោក​ផ្ងារ​ធ្លាក់​ចុះ​ពី​ជើងម៉ា ជា​ទី​ដែល​លោក​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ដ្បិត​មាន​អាយុ​ច្រើន ហើយ​ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​៤០​ឆ្នាំ។

19 រីឯ​កូន​ប្រសា​លោក ជា​ប្រពន្ធ​ភីនេ‌ហាស នាង​មាន​ទំងន់​ជិត​សំរាល​ហើយ កាល​ឮ​ដំណឹង​ពី​គេ​ចាប់​យក​ហឹប​នៃ​ព្រះ និង​ពី​ឪពុក​ក្មេក ហើយ​នឹង​ប្ដី​ខ្លួន​បាន​ស្លាប់​ហើយ​ដូច្នោះ នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម

20 កាល​នាង​ជិត​ផុត​ជីវិត​ទៅ នោះ​ពួក​ស្រី ដែល​ឈរ​នៅ​ជិត​នាង ក៏​ប្រាប់​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​នាង​បាន​កូន​ប្រុស​ហើយ តែ​នាង​មិន​បាន​ឆ្លើយ​សោះ ក៏​មិន​រវល់​ផង