១ សាំយូអែល 4:18-22 KHOV

18 កាល​អ្នក​នោះ​ដំណាល​ពី​ហឹប​នៃ​ព្រះ​ដូច្នោះ នោះ​ស្រាប់​តែ​អេលី លោក​ផ្ងារ​ធ្លាក់​ចុះ​ពី​ជើងម៉ា ជា​ទី​ដែល​លោក​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ដ្បិត​មាន​អាយុ​ច្រើន ហើយ​ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​៤០​ឆ្នាំ។

19 រីឯ​កូន​ប្រសា​លោក ជា​ប្រពន្ធ​ភីនេ‌ហាស នាង​មាន​ទំងន់​ជិត​សំរាល​ហើយ កាល​ឮ​ដំណឹង​ពី​គេ​ចាប់​យក​ហឹប​នៃ​ព្រះ និង​ពី​ឪពុក​ក្មេក ហើយ​នឹង​ប្ដី​ខ្លួន​បាន​ស្លាប់​ហើយ​ដូច្នោះ នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម

20 កាល​នាង​ជិត​ផុត​ជីវិត​ទៅ នោះ​ពួក​ស្រី ដែល​ឈរ​នៅ​ជិត​នាង ក៏​ប្រាប់​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​នាង​បាន​កូន​ប្រុស​ហើយ តែ​នាង​មិន​បាន​ឆ្លើយ​សោះ ក៏​មិន​រវល់​ផង

21 នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីកាបូឌ ដោយ​ពាក្យ​ថា សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ គឺ​ដោយ​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ ហើយ​ដោយ​ព្រោះ​ឪពុក​ក្មេក និង​ប្ដី​នាង​ផង

22 នាង​និយាយ​ថា សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ ពី​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ។