9 ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសំរេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសំរេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ
10 ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ដៃ រត់ទៅឯត្រសាលវិញរៀងខ្លួន ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួន៣ម៉ឺននាក់
11 ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនអេលីទាំង២ក៏ស្លាប់ដែរ។
12 នៅថ្ងៃនោះឯង មានពួកបេនយ៉ាមីនម្នាក់រត់ពីទីចំបាំង ទៅឯស៊ីឡូរ មានសំលៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង
13 កាលគាត់ចូលទៅដល់ នោះអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រ ដោយព្រោះហឹបនៃព្រះជាខ្លាំង កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុង នោះគេស្រែកឡើងទាំងអស់គ្នា
14 ឯអេលី ក៏ឮសូរសព្ទសំរែកនោះហើយសួរថា តើសូរសព្ទអឺងកងដែលឮមកនេះ ដោយហេតុអ្វី ដូច្នេះ អ្នកនោះក៏ចូលមកជាប្រញាប់ជំរាបដល់អេលី
15 រីឯអេលីលោកមានអាយុ៩៨ឆ្នាំហើយ ភ្នែកលោកក៏ជិត មើលអ្វីមិនឃើញឡើយ