១ សាំយូអែល 5:1-4 KHOV

1 រីឯ​ពួក​ភីលីស្ទីន គេ​ចាប់​យក​បាន​ហឹប​នៃ​ព្រះ រួច​ក៏​នាំ​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ឯ​ក្រុង​អាស‌ដូឌ​ទៅ

2 ហើយ​គេ​យក​ទៅ​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ

3 លុះ​ស្អែក​ឡើង កាល​ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ឡើង​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ

4 លុះ​ដល់​ថ្ងៃ​ស្អែក​ទៀត កាល​គេ​ក្រោក​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​២​នៃ​ព្រះ​ដាកុន ក៏​បាក់​ដាច់ នៅ​លើ​ក្រប​ទ្វារ សល់​នៅ​តែ​តួ​ព្រះ​ដាកុន​ប៉ុណ្ណោះ