1 រីឯពួកភីលីស្ទីន គេចាប់យកបានហឹបនៃព្រះ រួចក៏នាំយកចេញពីអេបេន-អេស៊ើរ ទៅឯក្រុងអាសដូឌទៅ
2 ហើយគេយកទៅដាក់ក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ
3 លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ
4 លុះដល់ថ្ងៃស្អែកទៀត កាលគេក្រោកពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំង២នៃព្រះដាកុន ក៏បាក់ដាច់ នៅលើក្របទ្វារ សល់នៅតែតួព្រះដាកុនប៉ុណ្ណោះ
5 ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារនៃព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ ដរាបដល់សព្វថ្ងៃនេះ។
6 ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់
7 កាលពួកអាសដូឌឃើញថា កើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា មិនត្រូវឲ្យហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលនៅជាមួយនឹងយើងទៀតឡើយ ដ្បិតព្រះហស្តនៃទ្រង់សង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះនៃយើងដែរ