11 នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្តីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់