១ សាំយូអែល 6:18-21 KHOV

18 ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង និង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

19 ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ពួក​បេត-សេមែស​ដែរ ពី​ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រហារ​ជីវិត​គេ​អស់​៧០​នាក់ ក្នុង​៥​ម៉ឺន​នាក់ នោះ​គេ​ក៏​យំ​សោក ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​គេ​អស់​ជា​ច្រើន​ដូច្នេះ

20 ពួក​បេត-សេមែស​និយាយ​ឡើង​ថា តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន តើ​ទ្រង់​ត្រូវ​ចេញ​ពី​យើង​ខ្ញុំឡើង​ទៅ​ឯ​អ្នក​ណា​វិញ

21 រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ​សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ។