1 នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសំរាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា។
2 ចាប់តាំងពីថ្ងៃដែលហឹបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។
3 នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តដំរង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន
4 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។
5 សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា