១ សាំយូអែល 7:1-7 KHOV

1 នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា។

2 ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហឹប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​២០​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​ដល់​ព្រះ‌យេហូវ៉ា។

3 នៅ​វេលា​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​ដំរង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​តែ​១ នោះ​ទ្រង់​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

4 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​វិញ។

5 សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា

6 គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីសប៉ា

7 លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ មីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន