១ សាំយូអែល 7:11-17 KHOV

11 ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។

12 នោះ​សាំយូ‌អែល លោក​យក​ថ្ម​ដាក់​នៅ​កណ្តាល​មីសប៉ា និង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ

13 ដូច្នេះ ពួក​ភីលីស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលីស្ទីន នៅ​គ្រប់​១​ជីវិត​សាំយូ‌អែល

14 ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលីស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្តី​មេត្រី​នឹង​គ្នា។

15 ឯ​សាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​១​ជីវិត

16 លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល នៅ​កន្លែង​ទាំង​នោះ

17 រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជានិច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។