១ សាំយូអែល 7:7-13 KHOV

7 លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ មីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន

8 ហើយ​ក៏​អង្វរ​សាំយូ‌អែល​ថា សូម​កុំ​ឲ្យ​លោក​ឈប់​លែង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

9 ដូច្នោះ សាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យល់​ព្រម​តាម

10 កាល​សាំយូ‌អែល​កំពុង​ដែល​ថ្វាយ​ដង្វាយ​ដុត នោះ​ពួក​ភីលីស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំង​ត្រង់​ពី​លើ​ពួក​ភីលីស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រា‌អែល​កាប់​សំឡាប់

11 ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។

12 នោះ​សាំយូ‌អែល លោក​យក​ថ្ម​ដាក់​នៅ​កណ្តាល​មីសប៉ា និង​ស៊េន ហើយ​ក៏​ហៅ​ថ្ម​នោះ ឈ្មោះ​ថា អេបេន-អេស៊ើរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​យើង​ខ្ញុំ ដរាប​ដល់​ឥឡូវ​នេះ

13 ដូច្នេះ ពួក​ភីលីស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលីស្ទីន នៅ​គ្រប់​១​ជីវិត​សាំយូ‌អែល