1 លុះកាលសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែលតទៅ
2 រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំង២នោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា
3 តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្តីយុត្តិធម៌ចេញផង។
4 នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា
5 គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សំរាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ