១ សាំយូអែល 8:12-18 KHOV

12 ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ និង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់

13 ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ

14 ទ្រង់​នឹង​យក​ស្រែ​ចំការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

15 ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើ និង​ពួក​បាវ​ផង

16 ទ្រង់​នឹង​យក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​កំឡោះ ដែល​ល្អ​បំផុត និង​សត្វ​លា​របស់​អ្នក​រាល់​គ្នា ទៅ​ប្រើ​ឲ្យ​ធ្វើ​ការ​របស់​ទ្រង់​វិញ

17 ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់

18 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ