១ សាំយូអែល 8:8-14 KHOV

8 គេ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​អញ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​អញ បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ

9 ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា។

10 សាំយូ‌អែល​ក៏​ប្រាប់​គ្រប់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​បណ្តា‌ជន ដែល​បាន​សូម​ឲ្យ​លោក​តាំង​ស្តេច​ឡើង​ឲ្យ​គេ​នោះ

11 ដោយ​ពាក្យ​ថា ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា ដំរូវ​ទុក​សំរាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ ហើយ​នឹង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់

12 ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ និង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់

13 ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ

14 ទ្រង់​នឹង​យក​ស្រែ​ចំការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់