1 រីឯមានពួកបេនយ៉ាមីនម្នាក់ ឈ្មោះគីស ជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោៗ ជាកូនបេកូរ៉ាៗជាកូនអ័ភីយ៉ាៗជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន
2 គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូលដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ
3 សម័យនោះ ហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ
4 ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
5 លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង
6 បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្តីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន