១ សាំយូអែល 9:22-27 KHOV

22 សាំយូ‌អែល​ក៏​នាំ​យក​សូល និង​អ្នក​បំរើ ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​១​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​៣០​នាក់

23 រួច​លោក​ប្រាប់​ទៅ​អ្នក​ធ្វើ​បាយ​ថា ចូរ​យក​ចំណែក​១​ដែល​អញ​បាន​ប្រគល់​ឲ្យ​ឯង​ដោយ​ប្រាប់​ថា ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក

24 ដូច្នេះ អ្នក​ធ្វើ​បាយ ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។

25 កាល​គេ​បាន​ចុះ​ពី​ទី​ខ្ពស់​មក​ក្នុង​ទី​ក្រុង​វិញ នោះ​សាំយូ‌អែល និង​សូល​ក៏​និយាយ​គ្នា​នៅ​លើ​ដំបូល​ផ្ទះ

26 រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លុះ​ដល់​ថ្ងៃ​រះ នោះ​សាំយូ‌អែល​ហៅ​សូល​ទៅ​លើ​ដំបូល​ផ្ទះ​ប្រាប់​ថា នែ ខ្ញុំ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ហើយ នោះ​សូល​ក្រោក​ឡើង ហើយ​គាត់ និង​សាំយូ‌អែល​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ទាំង​២​នាក់

27 កាល​គេ​កំពុង​តែ​ចុះ​ទៅ​ជិត​ដល់​ទី​ចុង​ក្រុង​ហើយ នោះ​សាំយូ‌អែល​ប្រាប់​សូល​ថា ចូរ​ប្រាប់​ដល់​អ្នក​បំរើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​ខាង​មុខ​យើង​ទៅ (វា​ក៏​ទៅ) តែ​ឯ​អ្នក ចូរ​ឈប់​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ។