6 នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត»វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសំឡាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់
7 ឯយែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់៦ឆ្នាំ រួចលោកស្លាប់ទៅ ហើយគេបញ្ចុះសពនៅក្នុងក្រុង១របស់ស្រុកកាឡាត។
8 ក្រោយពីលោកមក នោះមានឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល
9 លោកមានកូនប្រុស៣០ ហើយបានឲ្យកូនស្រី៣០ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ ក៏នាំយកកូនស្រីដទៃ៣០ មកឲ្យកូនប្រុសរបស់ខ្លួនវិញ អ៊ីបសាននេះបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៧ឆ្នាំ
10 រួចក៏ស្លាប់ទៅ គេបញ្ចុះសពនៅត្រង់បេថ្លេហិម។
11 ក្រោយពីលោកនោះមក មានឈ្មោះអេឡូន ជាពួកសាប់យូល៉ូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១០ឆ្នាំ
12 រួចអេឡូនជាពួកសាប់យូល៉ូន ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់អាយ៉ាឡូន ក្នុងស្រុកសាប់យូល៉ូន។