1 រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា
2 គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន
3 គាត់ក៏ប្រគល់ប្រាក់១១០០នោះដល់ម្តាយវិញ រួចម្តាយនិយាយថា អញថ្វាយប្រាក់នេះដល់ព្រះយេហូវ៉ាពីដៃខ្លួនអញសំរាប់កូន ដើម្បីនឹងសិតរូប១ ហើយឆ្លាក់ធ្វើជារូប១ ដូច្នេះ ហ៏ អញប្រគល់ឲ្យឯង
4 តែគាត់ប្រគល់ប្រាក់នោះដល់ម្តាយវិញ នោះម្តាយក៏យកប្រាក់២០០ទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូប១ និងរូបសិត១ រូបនោះតាំងនៅក្នុងផ្ទះមីកា
5 ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ និងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន
6 នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យ នៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។