17 គាត់ងើបភ្នែកឡើងឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18 គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទ ឲ្យចូលក្នុងផ្ទះសោះ
19 ខ្ញុំប្របាទមានចំបើង និងស្មៅសំរាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសំរាប់ខ្លួន និងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះ ដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20 អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ
21 ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។
22 រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា
23 ដូច្នេះម្ចាស់ផ្ទះក៏ចេញទៅអង្វរថា ទេបងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ កុំឲ្យប្រព្រឹត្តការដ៏លាមកយ៉ាងនេះឲ្យសោះ