ចៅហ្វាយ 3:15-21 KHOV

15 តែ​កាល​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​តាំង​ឲ្យ​មាន​អ្នក​១ ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដែល​ជា​អ្នក​ប្រើ​ការ​ខាង​ដៃ​ឆ្វេង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ ដោយ‌សារ​លោក

16 ឯ​អេហ៊ុឌ លោក​ធ្វើ​កាំបិត​១ មាន​មុខ​ពីរ ប្រវែង​១​ហត្ថ​សំរាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នៅ​ចង្កេះ​ខាង​ស្តាំ​ត្រង់​ក្រោម​អាវ

17 លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​អេក្លុន នោះ​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)

18 កាល​បាន​ថ្វាយ​សួយ‌អាករ​ជា​ស្រេច នោះ​ក៏​នាំ​គ្នា​ទៅ​ដល់​ត្រឹម​កន្លែង​ដាប់​ថ្ម ដែល​នៅ​ជិត​គីល‌កាល

19 រួច​លោក​ឲ្យ​ពួក​អ្នក​ដែល​កាន់​នាំ​សួយ‌អាករ​មក ត្រឡប់​ទៅ​ស្រុក​វិញ តែ​ឯ​ខ្លួន​លោកៗ​វិល​ចូល​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មាន​ការ​យ៉ាង​សំងាត់​នឹង​ទូល​ដល់​ទ្រង់ ដូច្នេះ​ស្តេច​ទ្រង់​ក៏​បង្គាប់​ថា ចូរ​ស្ងៀម​សិន រួច​អស់​អ្នក​ដែល​ឈរ​ជិត​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ទៅ

20 ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ​អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង

21 នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច